ទស្សនិកជនចង់ឃើញភាពយន្តខ្មែរ ដែលត្រូវចាត់ទុកថាជាសិល្បៈទី៧រីកចម្រើនខ្ពស់។ ដូច្នេះពួកគេចូលរួមលើកទឹកចិត្ត និងគាំទ្រទៅតាមវិធីផ្សេងៗ ដូចជាបញ្ចេញមតិ ប្រតិកម្ម រិះគន់ស្ថាបនា ពិសេសគឺនាំគ្នាទៅទស្សនានៅពេលចាក់បញ្ចាំងរឿងនៅតាមរោងកុន។ ជាក់ស្តែងថ្មីៗនេះ សំណួរ “ អ្នកណាជាឃាតករ ?“ ពី Trailer និងការសម្ភាសន៌រឿង “ ព្រឺ “ បានក្លាយជាប្រធានបទគួរអោយចាប់អារម្មណ៌ ហើយក៏ត្រូវបានទស្សនិកជនយ៉ាងច្រើនចូលរួមប៉ាន់ស្មាន។ នេះសរបញ្ជាក់ពីទឹកចិត្តស្រឡាញ់ និងគាំទ្រយ៉ាងខ្ពស់ពីគ្រប់គ្នា។

ពីក្រុមការងារ អ្នកនិពន្ធ អ្នកដឹកនាំរឿង និងតារាសម្តែង មានក្តីសមនស្សរីករាយ និងថ្លែងអំណរគុណនូវគំនិតនិងហេតុផលរៀងៗខ្លួនថា តួអង្គម្នាក់នេះ ឬតួអង្គម្នាក់នោះ អាចជាឃាតករ។ ភ្លាមៗនោះ តួអង្គ “ធីតា” នៅក្នុងរឿង “ព្រឺ “សួរបន្ថែមថា “ ចាំមើល! ទស្សនិកជនរកមុខឃាតករឃើញមុនខ្ញុំដែលជាអ្នកចង់ល្បីល្បាញក្នុងការយកពត៌មានរឿងឃាតកម្មដែរឬទេ?” បើនិយាយពីតួអង្គធីតា ដែលសម្តែងដោយកញ្ញា ខាត់ យ៉ាឡាង តារាសម្តែងនិងម៉ូដែលកូនកាត់ម្នាក់នេះ យើងជឿជាក់ថាទស្សនិកជនច្បាស់ជាពេញចិត្តនូវសម្រស់ និងទេពកោសល្យរបស់នាង តាមរយៈ Trailer ពីខ្មែរមេគង្គ។