មិនថាក្នុងពេលថត ឬពេលទស្សនាការសម្តែងរបស់ ស្វែង សុជាតា ក្រុមការងារ តារារួមអាជីពនិងទស្សនិកជនតែងតែផ្តល់រហ័សនាមថា “ តារាស្រីឆ្នើម “។ កិត្តិស័ព្ទនេះត្រូវបានផលិតកម្មអន្តរជាតិជឿជាក់ដូចឃើញថាតារាស្រីនេះបានថតជាមួយនឹងតារាសម្តែងអាមេរិកដ៏ល្បីគឺ អេនចូលីណា ជូលី និងតារាសម្តែងហុងកុង ដែលទស្សនិកជនខ្មែរហៅថា “ អាម៉ាប់តូច “ ។ ហើយអ្នកណាៗក៏លាន់មាត់និយាយថាស្វែង សុជាតា ជាកំពូលតារាសម្តែង។

ថ្មីៗនេះខ្មែរមេគង្គក៏មានកិត្តិយសដែលតារាស្រីឆ្នើមរូបនេះចូលរួមសម្តែងជាតួអង្គម្នាក់អាថ៌កំបាំងម្នាក់ និងត្រូវគេសង្ស័យថាជាឃាតករនៅក្នុងរឿង “ ព្រឺ “ ដែលនឹងចាក់ផ្សាយគ្រប់រោងកុន ចាប់ពីថ្ងៃទី១៨ កក្កដា។