កម្មវិធីលំដាប់ពិភពលោកថ្មីមួយទៀតដែលស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបាននាំចូលមកផ្តាច់មុខគឺ X Factor Cambodia ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប​ បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន។ ជាមួយបទពិសោធន៍ដែលតារាទាំងបួនមានអស់រយៈមិនតិចជាង១០ឆ្នាំបានធ្វើឲ្យកម្មវិធីហាក់កាន់តែទទួលបានការចាប់អារម្មណ៍ ជាពិសេសការវាយតម្លៃបេក្ខជនយ៉ាងសុក្រិតទៅតាមសមត្ថភាព។

បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។ ស្របពេលជាមួយគ្នានេះ កម្លោះវ័យក្មេងមុខមាត់ស្រស់សង្ហាអាយុ ១៩ឆ្នាំ ឈ្មោះថា រ៉ុន ជារ៉ុង ហាក់ភ័យព្រួយជាខ្លាំង តែក៏នៅអាចធ្វើបានល្អ ដោយរូបគេបានបង្ហាញសមត្ថភាពជាមួយបទ “ទឹកលើស្លឹកឈូក” ដែលជាសំនៀងដើមរបស់លោក សុខ រក្សា។ ជាមួយសមត្ថភាពសម្លេងដែលធ្ងន់ពុំក្មេងខ្ចីដូចអាយុ និងរូបរាងនោះបានធ្វើឲ្យ រ៉ុន ជារ៉ុង អាចយកឈ្នះចិត្តគណកម្មការទាំងបួន ទទួលបាន យេស ទៅកាន់វគ្គបន្ត។ ចង់ដឹងច្បាស់សូមទស្សនាទាំងអស់គ្នា៖