តារា Facebook សាច់សខ្ចីដូចបណ្តូលចេក ដែលគេស្គាល់ឈ្មោះថា ថៃ ស្រីនាង និងធ្លាប់មានសង្គ្រាមពាក្យសំដីជាមួយលោក តាន់ គីមសួរ រឿងលក់ឡេតាមអនឡាញ បង្ហាញភាពសិចស៊ីខ្លាំង នៅលើបណ្តាញសង្គមនោះ ពេលនេះត្រូវដេកលើគ្រែជាមួយស្នាមរបួសធ្ងន់ធ្ងរក្រោយពេលដែលប្រុសស្នេហ៍របស់នាងវាយធ្វើបាប បែកមុខបែកមាត់ រហូតមិនអាចងើបមកដាក់ពាក្យបណ្តឹងបាន។ ភ្លាមៗស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចុះធ្វើការស្រាវជ្រាវនិងទំនាក់ទំនងទៅកាន់ជនងគ្រោះ ក្រោយពេលដែលឃើញការបង្ហោះក៏ដូចជាចុះផ្សាយយ៉ាងព្រោងព្រៀតពីសំណាក់អ្នកសារព័ត៌មាន។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលបឹងកក់១​ ខណ្ឌទួលគោក ដើម្បីចុះជួយធ្វើពាក្យបណ្តឹងអោយជនរងគ្រោះនៅគេហដ្ឋានផ្ទាល់ ព្រោះតែជនរងគ្រោះមិនអាចងើបមកដាក់ពាក្យបណ្តឹងបាន។

ស្នងការដ្ឋានដដែលបានរៀបរាប់នៅលើ Facebook ថា៖ “ករណីអំពេីហិង្សាមកលេីកញ្ញា​ ថៃ​ ស្រីនាង បន្ទាប់ពីបានឃេីញការចុះផ្សាយនៅលេី​ Account Facebook របស់ជនរងគ្រោះឈ្មោះ​ ថៃ​ ស្រីនាង​ ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន​ ជាច្រេីននៅលេីបណ្តាញសង្គម​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលបឹងកក់១​ ខណ្ឌទួលគោក​ បានធ្វេីការស្រាវ​ ជ្រាវ​ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះដេីម្បីធ្វេីការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ​ ដោយស្ថានភាពរងរបួសធ្ងន់ធ្វេីអោយជនរងគ្រោះអស់កម្លាំងខ្លាំងដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន​ គាត់ក៏បានសំណូមពរអោយសមត្ថកិច្ចទៅជួយធ្វេីពាក្យបណ្តឹងនៅផ្ទះរបស់គាត់​ ប៉ុស្តិ៍បានធ្វេីពាក្យបណ្តឹងរួចរាល់ហេីយ​ និងបន្តចាត់ការតាមនិតិវិធីច្បាប់ ។ សូមអរគុណនូវការផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងខ្ញុំ”