អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា តែងតែធ្វើឲ្យបង្ហាញនូវសុភមង្គលនៃជីវិតអាពាហ៍ពិពាហ៍ ដោយមានកូនស្រីឈ្មោះ ម៉ូម៉ូ ដែលមានឈ្មោះពិតថា គឹម​ សីហ៍មរកត ជាកូនស្រីដំបូងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ យ៉ាងណាមិញកាលពីរាត្រីថ្ងៃចន្ទម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានរៀបចំកម្មវិធីខួបកំណើតគំរប់ខួបមួយឆ្នាំឲ្យ កូនស្រីរបស់ខ្លួន នៅឯភោជនីយដ្ឋានទន្លេបាសាក់ យ៉ាងអធិកអធម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងកម្មវិធីខួបកំណើតនេះ គឺមានការរៀបចំតុបតែងភ្ញៀវដែលបានចូលរួមក៏បានស្លៀកពាក់បែប super hero។ ដោយអ្នកនាង គង់ចាន់ស្រីមុំ បានតែងខ្លួនជា Wonder Woman លោក គឹម សីហា ជាSuper Man ព្រមទាំងអ្នកចូលរួមបានតែងខ្លួនជាsuper hero ពី Marvel និង DC ដែលញុាំងឲ្យកម្មវិធីកាន់តែកក្រើក និងសប្បាយរីករាយ៕ តោះមកទស្សនាវីដេអូរូបភាពនៅខាងក្រោមនេះ៖