ជឿជាក់ថាបងប្អូនមួយចំនួនធំមុខជាស្គាល់ក្រុមកូនក្មេង DEKSORKRAO របស់ប្រទេសថៃជាក់ជាមិនខាន ដោយក្មេងស្រីតូចទាំង៤នេះគឺជាហ្វេនក្លឹបក្រុមតារាចម្រៀងល្បីឈ្មោះកូរ៉េ BLACKPINK។ រៀងរាល់ MV របស់ក្រុម BLACKPINK គឺតែងត្រូវបានក្រុមកូនក្មេង DEKSORKRAO លើកយកធ្វើជា Parody និង Cover នៅក្នុងប្រព័ន្ធផ្សព្វផ្សាយយូធូប។

លក្ខណៈពិសេសនៃក្រុមក្មេងៗ DEKSORKRAO នេះគឺពួកគេថតត្រាប់តាមទាំងស្រុងនៃទម្រង់ដើមបទចម្រៀងរបស់ក្រុម BLACKPINK ទាំងប្លង់ ទាំងការសម្តែង និងទឹកមុខ អ្វីដែលខុសប្លែកនិងគួរឲ្យចាប់អារម្មណ៍នោះគឺទីតាំង និងស្តាយដែលប្តូរទៅជាបែបស្រុកស្រែ។ មិនថ្វីទេទោះបីជាខុសប្លែកគ្នាបន្តិចក៏ពិតមែន ក៏ក្មេងៗ DEKSORKRAO នៅតែអាចទទួលការចាប់អារម្មណ៍និងទាក់ទាញដោយភាពច្នៃប្រឌិត និងទេពកោសល្យដែលកូនក្មេងទាំងនេះមាន។ ពេលនេះ​ MV COVER ចុងក្រោយគេបង្អស់បានចេញមកហើយ គឺបទ KILL THIS LOVE សង្កេតឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះមិនខកចិត្តដែលរង់ចាំនោះឡើយ ប្អូនៗក្មេងស្រីទាំងនាក់គឺធ្វើបានល្អ និងគួរឲ្យស្រលាញ់ខ្លាំងណាស់៕