កម្មវិធីប្រឡងចម្រៀង X-Factor Cambodia បានធ្វើការចាក់ផ្សាយវគ្គដំបូងហើយគឺវគ្គ Judge Audition សប្តាហ៍ទី១។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។

ក្រៅពីបេក្ខជនដែលមានទឹកដមសម្លេងពីរោះ បានយកបទចម្រៀងខ្មែរ និងបរទេសមកច្រៀង ក្នុងនោះក៏មានបេក្ខជនមួយរូបមានឈ្មោះថា ទូច ពិសិដ្ឋ ក៏បានលើកយកបទចម្រៀងបែបអូប៉េរ៉ាជាភាសាអាល្លឺម៉ង់ មានចំណងជើង “Queen Of the night”។ យ៉ាងណាមិញការបង្ហាញសមត្ថភាពច្រៀងបែបអូប៉េរ៉ានេះបេក្ខជនធ្វើមិនបានល្អឡើង ដោយធ្វើឲ្យគណៈកម្មការទាំង៤ ឆ្លើយថា “No” ពោលគឺមិនអាចឆ្លងទៅវគ្គក្រោយបានឡើយ អ្វីដែលចាប់អារម្មណ៍នោះវីដេអូប្រឡងរបស់បេក្ខជនរូបនោះត្រូវបានមហាជនយកទៅ troll ពេញបណ្តាញសង្គមតែម្តង។ សូមទស្សនាវីដេអូនៅខាងក្រោម៖