កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើងរវាងរថយន្ត០៤ គ្រឿងបុកតគ្នា ដែលមានទិសដៅភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ហេតុការណ៍នេះបានកើតឡើងនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រ លេខ ១៨៨-១៨៩ ហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

យ៉ាងណាមិញក៏មានបុរសម្នាក់ឈ្មោះ ឈន រតនា ជាម្ចាស់រថយ​ន្តTOYOTA -PRUIS ពណ៍ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ 2AW-8296 បានធ្វើការបង្ហោះរូបភាព បង្ហាញនូវទិដ្ឋភាពក្រោយគ្រោះថ្នាក់ដោយរថយន្តទាំង៤គ្រឿងត្រូវបានខ្ទេចទាំងស្រុង ប៉ុន្តែប្រពន្ធកូនលោកមិនមានគ្រោះថ្នាក់អ្វីប៉ះពាល់ដល់អាយុជីវិតឡើយ ដោយគ្រាន់តែមានភាពតក់ស្លុតនឹងហេតុការណ៍បានកើតឡើង។

ដោយជនរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ ឈន រតនា បានសរសេររៀបរាប់ថា៖”ដោយអំណាចនូវកុសលផលបុណ្យនិងទានដែលខ្ញុំបានសាងយ៉ាងភ្ជាប់ភ្ជាន់ជាពិសេសគឺទឹកដោះម្តាយថ្លៃពួកខ្ញុំត្រូវបានរួចផុតពីចង្កូមមច្ចុរាជ។ ចូរនាំគ្នាសាងអំពីល្អអោយបានច្រើនដើម្បីទទួលនូវអ្វីដែលយើងចង់បានដូចរូបខ្ញុំនៅថ្ងៃនេះស្រាប់។ ពួកយើងខ្ញុំអត់ទាន់ចង់ទៅណាចោលពីអ្នកទាំងអស់គ្នានោះទេ សូមបើកបរអោយមានការប្រុងប្រយ័ត្នផងបងប្អូន។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះមិត្តភក្រ្ត័បងប្អូនទាំងអស់ដែលបានComment Chats និងCallមកសួរសុខទុក្ខព្រមទាំងជូនពរក្រុមគ្រួសាររបស់ខ្ញុំបាទ”៕