នៅចាំក្មេងប្រុសដែលឪពុកយកតាមខ្លួនពេលធ្វើការខាងដឹកជញ្ជូនទំនិញឬទេ? ពេលនេះបានក្លាយជាតារាម៉ូឌែលថតឃោសនាវ័យក្មេងហើយ
សង្គម July 9, 2019 SAM

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ករណីក្មេងប្រុសអាយុ៦ខែដែលត្រូវឪពុកយកទៅធ្វើការដឹកជញ្ជូនជាមួយបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។ ព្រោះតែពុំសូវមានប្រាក់កាស និងជីវភាពខ្សត់ខ្សោយលោកឪពុករបស់ក្មេងប្រុស ភូតិ បានសម្រេចចិត្តយកកូនចេញបំពេញការងារជាមួយ ដោយការងារដែលលោកធ្វើគឺជាអ្នកដឹកជញ្ជូនទំនិញ ខណៈពេលដែលភរិយាលោកបំពេញការងារ។

ក្មេងប្រុស ភូតិ ដែលមានអាយុ ៦ខែ ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំងព្រោះតែមុខមាត់ដ៏គួរឲ្យស្រលាញ់របស់គេ ជាពិសេសជាក្មេងល្អពុំចេះរករឿងឪពុកម្តាយ និងចូលចិត្តធ្វើដំណើរទៅដឹកជញ្ជូនទំនិញជូនភ្ញៀវជាមួយឪពុករបស់គេ។ ពេលនេះកុមារដែលមានអាយុ ៦ខែ រូបនេះ បានក្លាយទៅជាម៉ូឌែលវ័យក្មេងហើយ ដោយរូបគេត្រូវបានក្រុមហ៊ុនជាច្រើនទាក់ទងថតផ្សាយឃោសនា។ ប៉ុន្តែខាងឪពុកម្តាយគេពុំសូវទទួលការងារច្រើនប៉ុន្មានឡើយ ដោយក្នុង១សប្តាហ៍ អាចថតបានត្រឹមតែប្រហែលជា២ ទៅ៣ ក្រុមហ៊ុនប៉ុណ្ណោះ ព្រោះតែយល់ថាកូននៅក្មេង បារម្ភពីសុខភាពរបស់ប្អូន ភូតិ៕