នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី រុក្ខទិវា ស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងនោះផងដែលគេក៏សង្កេតឃើញថាក្រសួងព្រះបរមរាជវាំងបានផ្លាស់ប្តូរព្រះទីនាំងថ្មីថ្វាយព្រះករុណា ពីរថយន្តលុចស៊ីស Lexus 470 ទៅជារថយន្ត​ពិសេស​ម៉ាក Range Rover Vogue Klassen edition ដែលមានតម្លៃប្រមាណជាកន្លះលានដុល្លារអាមេរិក ដែលមានលក្ខណៈពិសេស និងមាន៣បាំង។ គួររំលឹកថាកាលពីមុន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែងតែប្រើប្រាស់រថយន្ត ម៉ាក Lexus 470 ជាព្រះទីនាំងនៅពេលយាងនៅតាមបណ្តាខេត្ត ចំណែកឯរថយន្ត ម៉ាសឺរដេស ព្រះមហាក្សត្រប្រើប្រាស់នៅពេលយាងនៅក្នុងរាជធានីភ្នំពេញចូលរួមពិធីបុណ្យជាតិធំៗ៕

ប្រភព៖ ក្រុមព្រះសុរិយា