កាលពីពេលថ្មីៗនេះកញ្ញា ថៃ ស្រីនាង ជាអ្នកលក់លក់ឡេ និងរ៉ូបរាត្រីតាមអនឡាញ ត្រូវសង្សារប្រើហិង្សារាប់រយដង និងត្រូវបានកម្លាំងប៉ុស្តិ៍បឹងកក់១​ ទៅធ្វេីពាក្យបណ្តឹងដល់ផ្ទះដោយសារជនរងគ្រោះមានស្ថានភាពរងរបួសធ្ងន់​ និងមានសំណូមពរពីជនរងគ្រោះ។ ក្រោយពីបានឃើញការយកចិត្តទុក្ខដាក់របស់នគរបាលនៅរាជធានីភ្នំពេញចំពោះពលរដ្ឋ បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ ជីវិត ចុងភៅ ជាពលរដ្ឋខេត្តសៀមរាប បានបង្ហាញក្តីមិនពេញចិត្តចំពោះនគរបាលខេត្តសៀមរាប ដែលខ្លួនបាក់ជើងដើរមិនរួចហើយសមត្ថកិច្ចឲ្យមកប្តឹងដោយខ្លួនឯង។

ដោយម្ចាស់គណនីហ្វេសប៊ុក ជីវិត ចុងភៅ បានសរសេររៀបរាប់ថា៖ “ចំពោះខេត្តសៀមរាប ឡានមកបើកបុកខ្ញុំ ដេកពេទ្យដេរ ៨ថ្នេរបាតជើងដើរមិនរួច សមត្ថកិច្ចអោយទៅប្តឹងផ្ទាល់ខ្លួន ដល់ទីស្នាក់ការមិនអោយលើស ពី៤៨ម៉ោង។ ម្យ៉ាងទៀតពេលទៅដល់មិនអោយជិះរុឺម៉កចូលទុកខាងក្រៅធ្វើអោយខ្ញុំលោតពីរបងមុខក្លោងទ្វារដល់ការិយាល័យចំងាយប្រហែល៣៥ម៉ែត្រ ទាំងរបួសឈឺចង់ស្លាប់ ដរជើងក្តៅខ្លួន បូករួមអោយអង្គុយចាំជាង២ម៉ោង។ ហេតុអ្វីប្រទេសខ្ញុំទៅជាយ៉ាងនេះលោកព្រះអើយលោកព្រះ ក្តៅចិត្តណាស់ ណាមួយមិនទាន់ឃើញជនបង្កគ្រោះថ្នាក់ទៀត”៕