ឥឡូវនេះមិនថានៅទីសាធារណៈ តាមផ្សារ សាលារៀន ឬកន្លែងផ្សេងៗជាច្រើន រឿងកូនពស់កេងកង បានក្លាយជាប្រធានបទដ៏ក្តៅគគុគដោយសារតែរឿងភាគបុរាណខ្មែរមួយនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងមិនធ្លាប់មាននៅក្នុងស្រុក។ ឈុតឆាកដ៏កម្សត់ចុងក្រោយមួយរបស់គ្រួសារនាងនីនិងមាណពដែលបានចាក់ផ្សាយនៅក្នុងភាគទី101កាលពីយប់មិញនោះ គឺពិតជាធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកចូលតួអាណិតក្រុមគ្រួសារនាងនីមិនស្ទើរ ទេដោយចុងក្រោយពួកគេត្រូវស្លាប់ទាំងអស់ដោយសារតែភ្លើងប្រចណ្ឌរបស់មាណពជាប្តី។

គួរបញ្ជាក់ផងដែរថា រាល់វីដេអូរឿង កូនពស់កេងកង ដែលបានបង្ហោះជាផ្លូវការគឺទទួលបានការទស្សនា ដ៏ច្រើនលើសលុបនឹងលឿនខ្លាំងណាស់ ដែលច្រើនគឺទទួលបានការទស្សនាលើសពីមួយឬពីរលានដង ហើយវីដេអូខ្លះយ៉ាងកំសុយក៏បានលើសពី 500K ដែរ។ រីឯចំនួនអ្នកទស្សនាពេល Live លើហ្វេសប៊ុក នោះគឺច្រើនលើសរឿងភាគខ្មែរមិនធ្លាប់មានតែម្តងគឺមិនក្រោម 10K ឡើយ។ ទាំងនេះគឺបង្ហាញឲ្យឃើញភាពជោគជ័យមួយសម្រាប់រឿងភាគខ្មែរដែលកំពុងទទួលបានការគាំទ្រ យ៉ាងផុសផុលពីបណ្តាទស្សនិកជនក្នុងស្រុកក៏ដូចជាក្រៅប្រទេសផងដែរ។ រឿងភាគបុរាណខ្មែរ កូនពស់កេងកង កំពុងតែបន្តការចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់ លើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV និងម៉ោង 12 ថ្ងៃត្រង់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ទស្សនាឈុតចុងក្រោយរបស់គ្រួសារនាងនីខាងក្រោម៖