កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីអ្នកលក់អនឡាញដ៏ល្បីឈ្មោះ គឺកញ្ញា ថៃ ស្រីនាង ត្រូវបានសង្សារ ដែលជាមន្ត្រីប្រើប្រាស់ហិង្សា វាយដំមកលើរូបនាងដល់ទៅ១៣០លើក ធ្វើឲ្យានាងអត់ទ្រាំទៀតលែងបានក៏ដាក់ពាក្យប្តឹងបុរសជាសង្សារនោះតែម្តង។ បន្ទាប់ពីបង្ហើបប្រាប់មហាជនថា នាងនឹងដាក់ពាក្យប្តឹងមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលថ្មីៗនេះ កញ្ញា ថៃ ស្រីនាង បែរជាសម្រេចដកពាក្យបណ្តឹងវិញ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត។

កញ្ញា ថៃ ស្រីនាង បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា “នាងខ្ញុំ សុំអភ័យទោសផង សំរាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសំរេចដកពាក្យបណ្តឹងវិញហេីយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រចណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ អធ្យាស្រ័យ និងអភ័យទោស អោយគាត់ ព្រមទាំងនាងខ្ញុំផង ខ្ញុំទាំងពី បានស្រលាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចះុ ។ (( រូបភាពមុនពេលកេីតហេតុ នៅមេគង្គ វីយូ ))”៕