នាយ ចយ តារាកំប្លែងមានប្រជាប្រិយភាពមួយរូបប្រចាំស្រុកខ្មែរ ដោយបងប្អូនភាគច្រើនស្គាល់ច្បាស់តាមរយៈទេពកោសល្យសម្តែងដែលរូបលោកមាន។ បើទោះបីជាមានមុខមាត់ពុំស្រស់ស្អាតក៏ពិតមែន តែនាយ ចយ គឺជាយុវជនមានចិត្តបរិសុទ្ធល្អមួយរូប ជាពិសេសគឺពូកែថ្នាក់ថ្នមប្រពន្ធតែម្តង។ ថ្មីៗនេះតារាកំប្លែងរូបនេះរំភើបចិត្តជាខ្លាំងក្រោយ ពេលដែលភរិយារបស់ខ្លួនមានគភ៌កូនដំបូង។

លើសពីនេះទៅទៀតដំណឹងនាយ ចយ រំភើបរហូតស្រក់ទឹកភ្នែកនេះក៏បានលេចឮទៅដល់ខាងសារព័ត៌មានថៃផងដែរ ដោយមានគេហទំព័រព័ត៌មានជាច្រើនរបស់ប្រទេសថៃបានចុះផ្សាយពីរូបលោក និង បានសម្តែងការអបអរ។ ពិតជាមិនធម្មតាមែនតារាកំប្លែងខ្មែររបស់យើងរូបនេះមិនត្រឹមតែមានប្រជាប្រិយភាពក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានអ្នកតាមដានពីក្រៅប្រទេសផងដែរ។ គួររំលឹកឲ្យដឹងផងដែរថាកាលពីថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០១៨ តារាកំប្លែងនាយ ចយ បានដឹកដៃភរិយាស្រស់ស្អាតរបស់ខ្លួនចូលពីធីមង្គលការតាមប្រពៃណីខ្មែរ ដោយមានការផ្តល់កិត្តិយសចូលរួមពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងចំណងដៃ ៤០លានរៀលផងដែរ៕