ប្រាសាទ​ ដាវីន​ គឺជាអតីតតារា​សម្តែង​ និង​ជា​តារា​បង្ហាញម៉ូដដ៏ល្បីល្បាញមួយរូប បាន​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ Freshe girl ក្នុង​ឆ្នាំ ​២០០៥ ជំនាន់​ទី ៤​ ជាមួយ​រូប​រាង​ដ៏ខ្ពស់​១ម៉ែត្រ៧៥ ប្រាសាទ​ ដាវីន​ ជា​តារា​មួយ​ដួង​ដែល​មាន​មុខមាត់​រូបរាងស្រស់ស្អាត​និង​ពណ៌​សម្បុរ​បែបទឹក​ឃ្មុំ​ដូច​តារា​បរទេស។ សព្វថ្ងៃប្រាសាទដាវីន ពិតជាមមាញឹកក្នុងការថត​រូប​ ការដើរ​ម៉ូត​ ជាពិសេសការថតតែងសម្អាតតែម្តង។

យ៉ាងណាមិញថ្មីៗនេះ ប្រាសាទ ដាវីន ក៏បានបង្ហាញខ្លួនជាថ្មីជាមួយនឹងឈុតបុរាណខ្មែរ អប្សរា ដែលបានធ្វើការថតរូបឲ្យដូចនឹងរូបគំនូរអប្សរាមួយ។ នេះបើយោងតាមគណនីហ្វេសប៊ុកលោក Sean Sithe Kun បានធ្វើការរៀបរាប់ថា៖ “ឈុតអប្សារាក្នុងក្តីស្រមៃរបស់ខ្ញុំបានសម្រេចហើយ សូមអរគុណដល់ប្អូនប្រុស Kimsan Sou ដែលបានអនុញ្ញាតឱ្យបងថតតាមរូបគំនូររបស់ប្អូន។ រចនាគ្រឿងអលង្ការដោយ វប្បធម័ខ្មែរ លក់គ្រឿងសំអាងការនឹងក្រូម៉េប៉ប៉ ផាត់មុខនិងធ្វើសក់ដោយ Thavin Make Up ស្លៀកសម្លៀកបំពាក់ដោយ Heang Seavhong”។ ក្រោយពីបានបង្ហោះរូបភាពទាំង៣សន្លឹកនេះធ្វើឲ្យមហាជនជាច្រើនសម្តែងការកោតសរសើរចំពោះរូបសម្រស់របស់ ប្រាសាទ ដាវីន ដែលគ្រងឈុតអប្សរាបង្ហាញនូវកាយវិការទន់ភ្លន់ តែរឹងមាំ ជាពិសេសភាពលេចធ្លោនៃរូបសម្រស់របស់តារាស្រីរូបនេះ៕

រូបភាព៖ Sean Sithe Kun