សួស វីហ្សា តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស ដែលមានប្រជាប្រិយភាពទទួលបានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនគ្រប់ស្រទាប់មិនថាចាស់ក្មេងប្រុសស្រី។ តារាស្រីដែលមានសមត្ថភាពខ្ពស់អាចច្រៀងបានទាំងបទសម័យ និងបុរាណ ជាពិសេសថែមទាំងអាចរាំរបាំបុរាណបានថែមទៀតរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយរូបនាងបានប្រកាសចំណងស្នេហ៍ជាមួយតារាសម្តែងរូបសង្ហាលោក ថមមី រហូតភ្ជាប់ពាក្យជាមួយគ្នា។

ក្រោយពេលភ្ជាប់ពាក្យជាមួយគ្នាតាមប្រពៃណីខ្មែរ ដោយមានចាស់ទុំដឹងឮរួចមក អ្នកទាំងពីរហាក់បង្កើនការងារសិល្បៈសម្ងំកើបលុយជាច្រើន តែក៏មិនភ្លេចឆ្លៀតពេលដំណើរកម្សាន្តជុំគ្នាសាងអនុស្សាវរីយ៍នោះដែរ។ ស្រាប់តែស្ងាត់ៗ ថមមី និង សួស វីហ្សា ត្រូវបានគេទម្លាយពីសកម្មភាពក្រៅឆាកថតរូប Pre-Wedding នៅឯខេត្តសៀមរាប ខណៈពេលដែលមហាជនកំពុងរង់ចាំដំណឹងល្អថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។ តោះមកមើលសកម្មភាពក្រៅឆាករបស់គាត់ទាំងអស់គ្នា៖

រូបភាព៖ Sokuntheary Heng