កាលពីពេលថ្មីៗនេះកញ្ញា ថៃ ស្រីនាង ជាអ្នកលក់លក់ឡេ និងរ៉ូបរាត្រីតាមអនឡាញ ត្រូវសង្សារប្រើហិង្សារាប់រយដង និងត្រូវបានកម្លាំងប៉ុស្តិ៍បឹងកក់១​ ទៅធ្វេីពាក្យបណ្តឹងដល់ផ្ទះដោយសារជនរងគ្រោះមានស្ថានភាពរងរបួសធ្ងន់​ និងមានសំណូមពរពីជនរងគ្រោះ។ យ៉ាងណាមិញក៏មានការភ្ញាក់ផ្អើលជាថ្មីដោយកញ្ញា ថៃ ស្រីនាង បានធ្វើការដកពាក្យបណ្តឹងដោយសារមិនចង់អោយគូស្នេហ៍របស់ខ្លួនបាត់បង់ កិត្តិយស និងការងារទេ ដោយកញ្ញាលើកសំអាងថាគូស្នេហ៍របស់ខ្លួនជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរិតឆេវឆាវ និងប្រចណ្ឌខុសរឿងតែប៉ុណ្ណោះ។

ក្នុងនោះ ថៃ ស្រីនាង ក៏បានធ្វើការបង្ហោះរូបភាពបន្ថែមពីមុខរបួស ព្រមទាំងថាកញ្ញានឹងធ្វើការបកស្រាយជុំវិញរឿងរ៉ាវដែលបានកើតឡើង និងឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ពាក្យមិនសមរម្យមកលើរូបនាង។ ដោយកញ្ញា ថៃ ស្រីនាង បានសរសេររៀបរាប់ថា៖ “នេះជាអាការៈខ្ញុំថ្ងៃនេះ ដែលបងប្អូនមួយចំនួន ឆាតស្នេីសុំអោយផុស ពេលខ្ញុំសះស្បេីយជាងនេះខ្ញុំនឹងឡាយ និយាយដេីមទងអោយអ្នកទាំងអស់គ្នាដឹង និងបញ្ចោរពួកមី មានសាច់និងពួកអាមានឈាម មួយចំនួនអោយ ល្បីម្តង ព្រោះវាខំដាក់កាតទូរស័ព្ទ ខមិនឈ្លេីយៗមកខ្ញុំ ព្រោះចង់អោយខ្ញុំតប ចឹងខ្ញុំហែកវា តាមសំណូមពរ ពួកមីអស់នេះ។ វាមិនដឹងរឿងទេ វាចូលចិត្ត ធ្វេីតុលាកាណាស់ មួយថ្ងៃៗ កូនប្តីគ្មានបាយសុីទេ ព្រោះវារវល់មកឈឺឆ្អេីលរឿងគេ សុំទោសបងប្អូនដែលល្អៗ និងគាំទ្រខ្ញុំកន្លងមក សូមអរគុណ”៕