ក្រុមចម្រៀងប្រុសដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង BTS បានបង្ហាញខ្លួនក្នុងតារាង “អ្នកល្បីឈ្មោះដែលអាចរកលុយបានច្រើនជាងគេបំផុតលើលោកក្នុងវិស័យកម្សាន្ត”។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមតារាង Forbes Celebrity 100 list តារាចម្រៀងប្រុសកូរ៉េ BTS បានបង្ហាញខ្លួនជាលើកដំបូងក្នុងចំណាត់ថ្នាក់ទី ៤៣ ជាមួយទឹកប្រាក់ដែលរកបានចំនួន ៧៧លានដុល្លារ បូករួមជាមួយពន្ធ ខណៈពេលដែលតារាចម្រៀងស្រី Taylor Swift ទទួលបានតំណែងចំណាត់ថ្នាក់កំពូលជាមួយទឹកប្រាក់ ២៥១ លានដុល្លារ។

តាមរយៈរបាយការណ៍របស់ Forbes បានឲ្យដឹងថាក្រុមចម្រៀង BTS អាចរកទឹកប្រាក់បានចំនួន ៥៧លានដុល្លារ ដោយមិនគិតបញ្ចូលពន្ធ។ ចំណូលដ៏ច្រើននេះគឺភាគច្រើនបានមកពីការប្រគំតន្ត្រី Love Yourself world concert tour និង Love Yourself: Speak Yourself extension tour រួមមួយនឹងខ្សែភាពយន្តឯកសារចំនួន២របស់ពួកគេ និងអាល់ប៊ុមដែលលក់បានផងដែរ៕

ប្រភព៖ CNA