សាលាមធ្យមវិចិត្រសិល្បៈ (បឹងបាយ៉ាប) បានរៀបចំកម្មវិធី “ការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍” ដោយមានការសម្តែង​សិល្បៈ របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមាន​តាំងពិព័រណ៍ស្នាដៃ​ផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍ ដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈ។

កម្មវិធិនេះនឹងប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨-៩-១០ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅសាលសម្តែង សាលាមធ្យម​វិចិត្រសិល្បៈ បឹងបាយ៉ាប ចូលរួមទស្សនាដោយសេរី។ ទីតាំងសាលាមធ្យម​វិចិត្រសិល្បៈ ស្ថិតនៅវិថីបណ្ឌិតម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចរង្វង់មូលកាំកូ ចម្ងាយ២៤០០ម៉ែត្រ)៕

រូបភាព៖Sovanna Kem/ សាលាមធ្យមវិចិត្រសិល្បៈ