ថ្ងៃសុក្រ សៅរ៍សប្តាហ៍នេះណាត់គ្នាមើលល្ខោនខោលម្តង កុំឲ្យកៅអីថ្មីដែលរោងល្ខោនទើបតែប្តូរទំនេរគ្មានមនុស្សអង្គុយអី
សង្គម July 11, 2019 naren khmernote

ជួយស៊ែរទាំងអស់គ្នា ដើម្បីអោយបងប្អូនទាំងអស់គ្នាបាន ទស្សនាល្ខោនស្បែកធំ លាយជាមួយនឹងល្ខោនខោល, ល្ខោនស្រមោលស្បែកតូច ដែលជាសម្តែងស្នាដៃថ្មីរបស់សមាគមន៍សិល្បសុវណ្ណភូមិ ហើយបងប្អូនក៏អាចមកទស្សនានៅសមាគមន៍សិល្បសុវណ្ណភូមិផ្ទាល់ដែលមានទីតាំងនៅ ទីតាំងផ្ទះលេខ ១៦៦ ផ្លូវ ៩៩ កែងផ្លូវ ៤៨៤ សង្កាត់ បឹង​ត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

ការសម្ដែងល្ខោនខោលនៅរោងល្ខោន សុវណ្ណភូមិ តែងតែធ្វើឡើងរៀងរាល់ថ្ងៃសុក្រនិងសៅរ៍ម៉ោង៧ដល់៨យប់។ ដោយសំបុត្រចូលទស្សនាលក់ត្រឹមតែតម្លៃ ៤០០០០រៀលសម្រាប់មនុស្សធំ និង២០០០០រៀលសម្រាប់កូនក្មេង។ ខាងក្រោមនេះជាកាលវិភាគសម្តែងសម្រាប់ខែកក្កដា៕