រឿងរ៉ាវឧកញ៉ាល្បីៗ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែប្រព្រឹត្តិរឿងខុសច្បាប់រហូតត្រូវបានសមត្ថិកិច្ចចាប់បញ្ជូលឡើងតុលាការ និងជាប់ពន្ធនាគារជាបន្តបន្ទាប់ ដោយក្នុងនោះដែរ លោកឧកញ៉ា គិត ធៀង ដែលជាម្ចាស់ក្លឹបកំសាន្តរ៉ុក ត្រូវបានសមត្ថកិច្ចតាមប្រមាញ់និងឃាត់ខ្លួនបានកាលពី ថ្ងៃ​ទី​ ១២​ ខែ​ មិនា​ ២០១៩ និងជាប់ឈ្មោះជាអ្នករកស៊ីគ្រឿងញៀនដ៏ល្បីឈ្មោះនៅកម្ពុជា។ ក្រៅពីនេះដែរ លោកឧកញ៉ា សុខ ប៊ុន ដែលធ្លាប់មានឈ្មោះល្បីម្តងដែរកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែការប្រើប្រាស់អំពើរហឹង្សារដាក់តារាស្រី សាសា រហូតរបួសធ្ងន់នោះ ពេលនេះត្រូវបានជាប់ពន្ធនាគារ កាល ថ្ងៃ​ទី​ ២៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ ដោយសារតែ​បទល្មេីសក្លែង​បន្លំឯកសារសាធារណៈ ដើម្បីយកដីរដ្ឋនៅកោះរ៉ុង។

ថ្មីៗនេះដែរក៏មានឧកញ៉ាល្បីឈ្មោះមួយរូបទៀត ធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ទូទាំងប្រទេស គឺលោកឧកញ៉ា ស៊ឹង សំអុល ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពី ថ្ងៃ​ទី​ ១១​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩ ដោយសារបទល្មើសកាប់ព្រៃឈើខុសច្បាប់នៅខេត្ត មណ្ឌលគិរី ហើយសមត្ថកិច្ចក៏បានបំផ្លាញចោលរាល់ឧបករណ៍ល្មើសច្បាប់ទាំងនោះ រួមមានរថយន្តដឹកឈើចំនួន៤០គ្រឿងផងដែរ៕