ឆន សុវណ្ណរាជ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍សិល្បៈអស់រយៈពេលជាង១០ឆ្នាំ មានទឹកដមសម្លេងពីរោះ ថែមទាំងជាគ្រូបង្វឹក និងគណកម្មការឆ្នើមមួយរូបក្នុងកម្មវិធីធំៗជាច្រើន។ ថ្មីៗនេះ ឆន សុវណ្ណរាជ ហាក់មមាញឹកជាមួយការងារជាខ្លាំង ដោយពេលនេះលោកកំពុងស្ថិតនៅប្រទេសកាណាដា ដើម្បីបំពេញបេសកម្មផ្សព្វផ្សាយចំរៀងខ្លួនឲ្យប្រជាជនខ្មែរដែលរស់នៅកាណាដាបានស្តាប់ និងគាំទ្រ។

កំពុងតែមមហាញឹកនឹងការចេញសម្តែងក្រៅប្រទេស សុខៗស្រាប់តែតារាចម្រៀងប្រុសរូបនេះបញ្ចេញស្នាដៃចម្រៀងថ្មី “នឹក EX” ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ដោយអត្ថន័យដ៏ចាក់ដោត ជាមួយមេឡូឌីបែបថ្មីពីរោះបានធ្វើឲ្យបទនេះ គ្រាន់តែចេញមិនបានប៉ុន្មានម៉ោងផងក៏ទទួលបានការគាំទ្រ និងចែករំលែកជាច្រើនពេញបណ្តាញសង្គម។ លើសពីនេះទៅទៀតវាជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ឆន សុវណ្ណរាជ ផ្ទាល់តែម្តង។ តោះស្តាប់ទាំងអស់គ្នា៖