អតីតតារាកំប្លែង តាក់ស៊ី បានសាងផ្នួសចូលបម្រើក្នុងព្រះពុទ្ធសាសនា នៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ យ៉ាងណាមិញថ្មីៗនេះ ព្រះ​តេជគុណ តាក់ស៊ី ក៏បានធ្វើកិច្ចសន្យាឈប់ទេសនាមួយរយៈក្រោយពេលដែលទទួលរងនូវការរិះគន់ពី​មហាជន បន្ទាប់ពី​ព្រះ​អង្គ​បាន​ចេញ​មុខ​ទេសនា​ជា​លើក​ដំបូង​ហើយបានលាយលំជាមួយនឹងពាក្យកំប្លែង។

យោងតាមកិច្ចសន្យា ព្រះតេជគុណ ប៉ុល សារឿង ហៅតាក់ស៊ី ជាព្រះសង្ឃ នៅវត្តថ្មីដងទង់ ខេត្តកំពង់ស្ពឺ បានបានធ្វើកិច្ចសន្យាចំនួន៣ខ។ ដោយព្រះតេជគុណឈប់ទេសនាមួយរយៈពេល​, ឈប់សម្តែងធម៌ទេសនាដែលមានកាយវិកាមិនសមជាសមណៈ ឬសម្លេងដូចអ្នកកំប្លែង និងចុងក្រោយ រហូតដល់ព្រះតេជគុណបួសបានយូរគួរសម និងរៀនធម៌វិន័យរបស់ព្រះពុទ្ធសាសនាបានច្រើន។

គួររំលឹកថា ព្រះតេជគុណ តាក់ស៊ី ឆ្លងកាត់ការលំបាកតស៊ូរហូតប្រឡង​ជាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុង​ក្រុម​កំប្លែង CTN នៅ​ឆ្នាំ២០១០ រហូតជោគជ័យដូចសព្វថ្ងៃនេះប៉ុន្តែដោយមានជម្ងឺប្រចាំកាយអតីតតារាកំប្លែងតាក់ស៊ី ក៏សម្រេចចិត្តសាងផ្នួសកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ៕