កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ គូស្នេហ៍ផ្អែមល្ហែម សួស វីហ្សា និង ថមមី បានដឹកដៃគ្នាទៅថត Pre-Wedding នៅឯទឹកដីខេត្តសៀមរាប ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនមហាជន។ គួរបញ្ចាក់ឲ្យដឹងផងដែរថាតារាប្រុសស្រីមួយគូនេះបានប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈកាលពីដើមឆ្នាំ២០១៩នេះ ដោយពួកគេបានកសាងអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន រហូតឈានចូលដល់ថ្ងៃភ្ជាប់ពាក្យដោយមានចាស់ទុំសងខាងដឹងលើកាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅនេះផងដែរ។

ទើបចូលរោងភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានផង ស្រាប់តែគូស្នេហ៍រូបនេះដឹកដៃគ្នាទៅថត Pre-Wedding បាត់ ដូចនេះហើយដំណឹងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរក៏ហាក់មិននៅយូរទៀតនោះដែរ។ ខណៈពេលដែលរង់ចាំការប្រកាសថ្ងៃចូលរោងរៀបការរបស់អ្នកទាំងពីរ យើងក្រឡេកមកមើលរូបភាព Pre-Wedding ស្អាតៗរបស់គាត់ទាំងអស់គ្នា! ដោយស្នាដៃថតរូបនេះគឺចេញពី One Memory ដែលជាអ្នកថតរូប Pre-Wedding ឲ្យកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ផងដែរ៕

ប្រភពរូប៖ One Memory