ឯកឧត្តមគួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមកោតសរសើរជាខ្លាំងនូវអំពើសប្បុរសធម៌របស់ឯកឧត្តម។ ដោយកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមបានធ្វើការជូនជាថវិកាមួយចំនួនជូនដល់អ៊ុំស្រីម្នាក់ដែលជាអ្នកអនាម័យនៅសាលាខេត្តគ្រាន់បានសម្រួលជីវភាពប្រចាំថ្ងៃបានមួយរយៈ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Vann Hanthey បានសរសេររៀបរាប់៖

“ដោយក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខទុក្ខដល់អ្នកនៅក្បែរខាងខ្លួន នាព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភដោយផ្ទាល់ដល់ស្ត្រីចំណាស់ម្នាក់បម្រើការជាអ្នកអនាម័យនៅសាលាខេត្តព្រះសីហនុ ដែលកំពុងជួបការខ្វះខាត និងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ”៕ ប្រភព៖ Vann Hanthey