ខេម តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន ដែលមានសមត្ថភាពខ្ពស់អាចច្រៀងបានទាំងបុរាណ សម័យយ៉ាងពីរោះក្រអួនក្រអៅជាមួយសម្លេងស្អករបស់លោក។ ថ្មីៗនេះតារាចម្រៀងប្រុសរូបនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយបានចាប់ដៃគូជាមួយអ្នកនាង និរត្តន៍ ម្ចាស់បទ “វ៉ល់ៗ” បង្កើតចំរៀងសាច់រឿងស្នេហាឆ្លងជាតិ ឆ្លងប្រទេស ជាច្រើនភាគតគ្នា។

ខណៈពេលដែលចម្រៀងសាច់រឿងរបស់លោកកំពុងតែទទួលបានការគាំទ្រខ្ពស់ពីពុកម៉ែបងប្អូន ខេម បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា «មិន​ពិបាក​ទេរ​កចំ​រៀង​ដែល​ឆាប់​ល្បី ​ប៉ុន្តែ​ពិបាក​រ​កចំ​រៀង​ដែល​ពុកម៉ែ​បង​ប្អូន​ស្តាប់​បាន​យូរ។ សម្ល​រម្ជូ​រ​ដែល​ចិញ្ចឹម​ជីវិត​រាល់​ថ្ងៃ​តាំង​ពី​តូច​មិន​អោយ​តម្លៃ​ប៉ុន្តែ​ចូល​ចិត្ត​អោយ​តំ​លៃ​ទៅ​លើ​ម្ហូប​បរទេស Pizza ​ដែល​ញាំ​តែ​ពីរ​បី​ដង​ហើយ​ក៏​ធុញ។ មនុស្ស​នៅ​រ​ស់​មិន​អោយ​តម្លៃ ដល់​ពេល​ស្លាប់​ទើប​នឹក​ឃើញ​ពី​តម្លៃ​បុគ្គល​រូប​នោះ តើមាន​តម្លៃ​អ្វី​បើ​គ្រាន់​ក្លាយ​ជា​អ្នក​ចេះ​ដឹងតែ​គ្មាន​ការងារ​ធ្វើ។ ខ្ញុំ​មិន​ចង់​ក្លាយ​ជាតា​រាច​ម្រៀ​ងប្រ​ភេ​ទ​ភ្លើង​ចំបើង​ទេ ស្តាប់​បទ​ចំ​រៀង​ពិចារណា​អត្ថ​ន័យ​បទ​ចំ​រៀង​ទើប​វា​អាចរ​ស់​នៅ​ក្នុង​ចិត្ត​និង​ជីវិតបាន​យូរ​អង្វែង។ នេះ​ជា​អ្វី​ដែលខ្ញុំ​ចង់​បញ្ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ»៕