តារាចម្រៀង Original song លោក ថេណា តែងតែធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរីករាយគ្រប់ពេល​ ដោយសារតែស្នាដៃបទភ្លេង និងចម្រៀងរបស់លោក ដែលមានអត្ថន័យចាក់ដោត ត្រូវរឿងយុវវ័យសម័យថ្មី។ ក្រៅពីមានទេពកោសល្យនិពន្ធបទចម្រៀង ថេណា ក៏អាចលេងនូវឧបករណ៍ភ្លេងជាច្រើនដូចជាហ្គីតា ព្យាណូ ជាដើម។

យ៉ាងណាមិញថ្មីៗនេះ ថេណា ក៏បានបញ្ចេញចម្រៀង cover មួយបទ ដោយបានបកស្រាយជាមួយនឹងដៃគូចាស់គឺលោក ណូលី។ បទចម្រៀងដែលអ្នកទាំងពីរបានច្រៀង cover មានចំណងជើង ប៉ោឡែ เหลวแหลก Khmer Version Cover ដែលបទដើមជាបទចម្រៀងថៃ។ ក្រោយពីបានបញ្ចេញបទចម្រៀង cover មួយនេះមានអ្នកគាំទ្រជាច្រើនសម្តែងភាពភ្ញាក់ផ្អើល និងកោតសរសើរចំពោះទឹកដមសម្លេងរបស់អ្នកទាំងពីរ ដោយទោះបីជាបានខកខានបកស្រាយចម្រៀងជាមួយគ្នាតាំងពីបទ “ស្ករគ្រាប់” ប៉ុន្តែសម្លេងអ្នកទាំងពីរនៅតែស៊ីសង្វាក់គ្នា៕ តោះមកស្តាប់នៅខាងក្រោមនេះ៖