កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយឃ្លានៅលើ Facebook រៀបរាប់ពៅដំណើរកំសាន្តរបស់សម្តេចនៅចន្លោះក្រុងតាខ្មៅ និងស្រុកស្អាត តាមរយៈកូនឡានរបស់សម្តេច ដោយអ្វីជាគួរជាទីចាប់អារម្មណ៍នោះគឺ ប្រជាពលរដ្ឋនៅតំបន់នោះ មិនដឹងថាសម្តេចតេជោ បើកកូនឡាននោះទេ ហើយនាំគ្នាជិះវ៉ាជែងរថយន្តរបស់សម្តេច យ៉ាងសប្បាយថែមទៀតផង។

សម្តេចតេជោ បានមានប្រសាសន៍នៅលើ Facebook ផ្លូវការថា៖ “អផ្សុកខ្លាំងណាស់ដោយមិនបានហាត់ប្រាណដូចពេលមុន។ ពេទ្យមិនបានហាមមិនឱ្យបើកកូនឡានទេដូចនេះបើកឡានមើលដំណាំ មើលបន្ទាយទាហាន និង មើលប្រជាជនធ្វើដំណើរតាមផ្លូវ លេខ២១ចន្លោះតាខ្មៅនិងស្រុកស្អាងជាការល្អម្យ៉ាងដែរ។ ប្រជាជនបើកឡាននិងជិះម៉ូតូមិនដឹងថាខ្ញុំនៅលើកូនរថយន្តនេះទេពួកគាត់នាំគ្នាជិះវ៉ារថយន្តយ៉ាងសប្បាយ៕