កម្មវិធីលំដាប់ពិភពលោកថ្មីមួយទៀតដែលស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបាននាំចូលមកផ្តាច់មុខគឺ X Factor Cambodia ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។
ក្នុងនោះក៏មានបេក្ខជនទាំង៣រូបបានមកជាក្រុមឈ្មោះKhmer Star ដោយការស្រលាញ់លោក ខេមរៈ សិរីមន្ត អ្នកទាំង៣ក៏បានយកស្ទាយស្លៀកពាក់ និងលើកយកបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើង “ខឹងឬស្អប់អូនអាចជេរបងបាន”។ ដោយបេក្ខជនទាំង៣បកស្រាយបទចម្រៀងបានយ៉ាងពីរោះ ទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖