កម្មវិធីដែលកំពុងទទួលបានការចាប់អារម្មណ៍ និងទទួលស្គាល់ជុំវិញពិភពលោក X Factor បានមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាហើយ ដោយរាត្រីថ្ងៃទី១៤ ខែកក្កដានេះ ជាសប្តាហ៍ទី២នៃវគ្គ Judge Audition គឺត្រូវបានទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ បេក្ខជនជាច្រើនមកពី២៥ខេត្តក្រុង ជុំវិញព្រះរាជាណាចក្រកម្ពុជាបានមកប្រមូលម្តុំគ្នាដើម្បីប្រកួតប្រជែងសមត្ថភាព និងដើម្បីដណ្តើមពាន ដោយមានការវាយតម្លៃយ៉ាងសុក្រឹតពីកំពូលតារាចម្រៀងទាំងបួន ដែលជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, សុខ សីឡាលីន។

ក្នុងនោះក៏មានបេក្ខជនឈ្មោះ រស់ ស្រីខេ អាយុ២៥ឆ្នាំ មកពីកំពង់ឆ្នាំង បានធ្វើការបកស្រាយបទចម្រៀង “មួយលានឆ្នាំ” ជាចង្វាក់រ៉ុក ។ ដោយបេក្ខជនរូបនេះច្រៀងបានយ៉ាងពីរោះ ទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ដល់ទៅ៤ ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖