ទីបំផុតកម្មវិធី X Factor Cambodia បានមកដល់ទឹកដីព្រះរាជាណាចក្រអច្ឆរិយហើយ ដោយកម្មវិធីនេះបានមកដល់សប្តាហ៍ទី២នៃវគ្គ Judge Audition មានបេក្ខជនជាច្រើនចូលរួមប្រកួតសមត្ថភាព និងទទួលបានការដាក់ពិន្ទុពីគណកម្មការឆ្នើមទាំងបួនដែលសុទ្ធសឹងតែជាតារាមានបទពិសោធន៍យូរឆ្នាំ​គឺ ណុប បាយ៉ារិទ្ធ, ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។

ក្នុងនោះបេក្ខនារី ជាតិ សុច្ចកា អាយុ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ បានបកស្រាយបទ ចូលមកធ្វើអ្វីបើគង់ចាកចេញ សំនៀងដើមរបស់អ្នកនាង ឱក សុគន្ធកញ្ញា។ ដោយការបកស្រាយរបស់បេក្ខនារីរូបនេះច្រៀងពីរោះនិងតុងខ្ពស់គួរសម បេក្ខនារី ជាតិ សុច្ចកា ក៏ទទួលបាន Yes ៣ពីគណៈកម្មការ និងអាចបន្តទៅកាន់វគ្គបន្ត។ សូមទស្សនាវីដេអូនៅខាងក្រោម៖