កាលពីរាត្រីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ កម្មវិធីប្រកួត Mister Star Thailand ២០១៩ បានធ្វើកម្មវិធីវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួនដែលបង្កការភ្ញាក់ផ្អើលដល់មហាជនពេញបណ្តាញសង្គម។ អ្វីដែលគួរចាប់អារម្មណ៍ជាពិសេសនោះគឺការបង្អួតសម្រស់របស់បុរសឯកទាំង៧៧នាក់ មកពីជុំវិញខេត្តក្រុងរបស់ប្រទេសថៃក្នុងឈុតតំណាងខេត្តនីមួយៗ។

យើងសង្កេតឃើញថាបុរសឯកមួយរូបដែលមកពីខេត្តស្រះកែវ បានទាក់ទាញចិត្តមហាជនជាខ្លាំងជាពិសេសគឺចំពោះបងប្អូនខ្មែរតែម្តង ដោយ Mister Star ម្នាក់នេះបានជ្រើសរើសច្រកព្រំដែនមិត្តភាពថៃកម្ពុជា ផ្សាររោងក្លឿ មកច្នៃជាឈុតយ៉ាងស្រស់ស្អាត ជាពិសេសគឺមានការរួមបញ្ចូលទង់ជាតិខ្មែរជាមួយផងដែរ។ ខាងក្រោមនេះជាឈុតតំណាងខេត្តនីមួយៗ ដែលបានដកស្រង់ចេញពីវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីម្សិលមិញនេះ៕