ជារឿងមួយគួរឲ្យអាណិតអាសូរដល់លោកយាយចាស់ជរាមួយរូប ដែលតស៊ូធ្វើធូបបុរាណដោយដៃផ្ទាល់ ហើយលក់ក្នុងតម្លៃដែលសមរម្យមួយគ្រាន់ចិញ្ចឹមជីវិត។ នេះបើយោងតាមគណនីហ្វេសបប៊ុក Dyna Pisith បានឲ្យដឹងថាលោកយាយរស់នៅភូមិអូមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ទម្រាំបានធូប១ដើមមិនមែនស្រួលទេលោកយាយអាយុ៨០ឆ្នាំរស់នៅភូមិដាច់ស្រយាលក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។ គាត់ធ្វើធូបបុរាណលក់ដើម្បីចិញ្ចឹមជីវិត បើបងប្អូនជួយគាំទ្រធូបគាត់អាចសួរនាំតាមខ្ញុំបាន”។

ក្រោយពីបានបង្ហោះរូបភាពរបស់លោកយាយមានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរជាខ្លាំងដល់លោកយាយ ប្រសិនបើបងប្អូនចង់ជួយជាវ មួយបាច់ត្រឹមតែ១ម៉ឺនរៀល ក្នុងមួយបាច់មាន៥បាច់តូចៗ ហើយក្នុងបាច់តូចៗមានធូន១៥ដើម។ អាចទាក់ទងបានមកលេងទូរស័ព្ទរបស់ចៅស្រីលោកយាយតាមរយៈលេខ០៨៦៩៦៩៤៨២៕ រូបភាព៖ Dyna Pisith