កម្មវិធីប្រឡងចម្រៀង X-Factor Cambodia បានធ្វើការចាក់ផ្សាយវគ្គដំបូងហើយគឺវគ្គ Judge Audition សប្តាហ៍ទី១។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។

ក្នុងនោះក៏មានបេក្ខជនឈ្មោះ រ៉េន ប៉ុនរ័ត្ន ដែលមានអាជីពជាអ្នកចម្រៀងនៅតាមភោជនីដ្ឋាន មកពីខេត្តបាត់ដំបង បានបកស្រាយបទចម្រៀង “ខ្ញុំលែងត្រូវការស្នេហា” ម្ចាស់សំនៀងដោយលោក ខេមរៈសិរីមន្ត។ ដោយបេក្ខជនរូបនេះច្រៀងបានយ៉ាងពីរោះ ទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ដល់ទៅ៤ ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖