ឈានមកដល់សប្តាហ៍ទី២ នៃវគ្គ Judge Audition របស់កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ស្ថានភាពហាក់កាន់តែតានតឹងឡើងមួយកម្រិតទៀត ជាពិសេសចំពោះបេក្ខជន បេក្ខនារីហាក់តែខិតខំប្រឹងប្រែងបង្កើនស្មារតី និងបញ្ចេញសមត្ថភាពដើម្បីយកឈ្នះចិត្តគណកម្មការទាំងបួនរូបនោះគឺ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ,​ ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។

បេក្ខជនមួយរូបដែលមកពីខេត្តកណ្តាលមានឈ្មោះថា ជា ភាលៃ មានវ័យ១៦ឆ្នាំ មានភាពក្លាហានចូលមកបញ្ចេញសមត្ថភាពដោយច្រៀងជាភាសាចិនបទ “Wo Men Bu Yi Yang” បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកទស្សនា។ បេក្ខជនវ័យក្មេងរូបនេះបានខិតខំបកស្រាយចម្រៀង ដោយបញ្ចេញអស់ពីសមត្ថភាពខ្លួន តែពិតជាគួរឲ្យសោកស្តាយដែលរូបគេពុំអាចយកឈ្នះចិត្តគណកម្មការបាន ព្រោះតែសមត្ថភាពច្រៀងនៅមានកម្រិត។ ចង់ដឹងច្បាស់ថាសមត្ថភាពរបស់ ជា ភាលៃ​ បែបណានោះសូមទស្សនាវីដេអូខាងក្រោមនេះ៖