កម្មវិធីលំដាប់ពិភពលោកថ្មីមួយទៀតដែលស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបាននាំចូលមកផ្តាច់មុខគឺ X Factor Cambodia ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប​ បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។

ក្នុងនោះក៏មានបេក្ខជនឈ្មោះ ពេជ្រ ម៉េងលី​ អាយុ១៩ឆ្នាំ មកពីខេត្តកែប ជាអ្នកចំការ បានឡើងមកប្រកួតបកស្រាយបទចម្រៀង “អស់ស្នេហ៍តែមិនចង់បាត់បង់អូន”។ ដោយសារតែឡើងមកប្រកួតដំបូង ម៉េងលី មិនមានភាពជឿជាក់នឹងខ្លួនឯង គិតថាមានភាគរយតិចនឹងការជាប់ក្នុងវគ្គជម្រុះ ប៉ុន្តែនៅពេលបកស្រាយម៉េង លី ធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលនឹងសម្លេងដ៏ពីរោះទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ដល់ទៅ៤ ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖