កម្មវិធីប្រឡងចម្រៀង X-Factor Cambodia បានធ្វើការចាក់ផ្សាយហើយគឺវគ្គ Judge Audition សប្តាហ៍ទី២។ ដោយមានគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំប្រទេស ដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខ សីឡាលីន។

យ៉ាងណាមិញក៏មានបេក្ខជនឈ្មោះ ជា សុភាព មកពីខេត្តសៀមរាប​ បានលើកយកបទចម្រៀង “ប្រយោគស្នេហ៍” ម្ចាស់សំនៀងដើមដោយលោក ដួង វីរៈសិទ្ធ។ បេក្ខជនរូបនេះច្រៀងបានយ៉ាងពីរោះ សម្លេងមានទឹកដម ច្រៀងក៏ចូលតួតាមបទចម្រៀងទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ដល់ទៅ៤ ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖