ម៉ៃ សុគន្ធ តារាចម្រៀងដែលជាប់រហ័សនាមថា “កំពូលទើស” បានត្រលប់មកវិញជាមួយចម្រៀងថ្មីក្រោយពីស្ងប់ស្ងាត់អស់មួយរយៈធំ។ គួររម្លឹកឲ្យដឹងដែរថាតារាប្រុសរូបនេះត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំងក្រោយលោកបានប្រកាសធ្វើតាមសំណើរស្នើសុំពីតារារៀមច្បងលោក សាន ផានិត បញ្ឈប់ការទើសរិះគន់ មកជាការស្ថាបនាគ្នាដើម្បីទទួលបានផលល្អ។

ម៉ៃ សុគន្ធ ពិតជាបានធ្វើដូចដែលលោកសន្យាពិតមែន ដោយចាប់ពីពេលនោះមកតារាប្រុសរូបនេះហាក់ស្ងប់ស្ងាត់ជាខ្លាំង។ តាមពិតការដែលតារាប្រុសរូបនេះស្ងប់ស្ងាត់មួយរយៈធំនេះ ព្រោះតែលោកបានខិតខំសម្រិតសម្រាំងស្នាដៃសិល្បៈថ្មីៗដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាទេតើ! ម៉ៃ សុគន្ធបានបញ្ចេញឃ្លីបខ្លីក្នុងបទចម្រៀងថ្មីរបស់ខ្លួន “ស្នេហ៍ក្នុងសុបិន្ត” ដែលជាបទ Cover ពីស្នាដៃមរតកដើមជាមួយចង្វាក់ភ្លេងថ្មី។ ឃ្លីបខ្លីរបស់ចម្រៀងមួយបទនេះ បានធ្វើឲ្យបងប្អូនមហាជនដែលទស្សនាហើយ សឹងក្តៅខ្លួនឈាមច្រមុះជាមួយឈុតឆាកស៊ិចស៊ីជាច្រើនប្លង់ ដែលមានរូបភាពស្រើបស្រាលខ្លាំង ក្នុងកម្រិត១៨+។ ចង់ដឹងច្បាស់ទស្សនាទាំងអស់គ្នា!