កម្មវិធីលំដាប់ពិភពលោកថ្មីមួយទៀតដែលស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបាននាំចូលមកផ្តាច់មុខគឺ X Factor Cambodia ដែលមានកំពូលតារាចម្រៀងបួនដួងជាគណកម្មការ ខេមរៈ សិរីមន្ត, ណុប​ បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា, និង សុខ សីឡាលីន។ បេក្ខជនជាច្រើនរូបមកហើយបានបញ្ចេញសមត្ថភាព អ្នកខ្លះក៏ទទួលបានភាពជោគជ័យទៅវគ្គបន្ត អ្នកខ្លះទៀតក៏ទទួលបានភាពបរាជ័យត្រូវត្រលប់ទៅផ្ទះវិញ។

ក្នុងនោះក៏មានបេក្ខនារីឈ្មោះ ចូវ មួយអេង អាយុ២៥ឆ្នាំ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនូវរូបសម្រស់ដោយគ្រាន់តែមកបង្ហាញខ្លួននៅលើឆាកក៏ត្រូវបានទស្សនិកជនដែលទស្សនាផ្ទាល់ស្រែកហ៊ោបាត់ទៅហើយ។ បេក្ខនារីរូបនេះក៏បានលើកយកបទចម្រៀងជាភាសាអង់គ្លេសមានចំណងជើង “You Raise Me Up”។ ជាការពិតរូបសម្រស់បែបខ្ចូតៗមែន តែបេក្ខនារី ចូវ មួយអេង ច្រៀងបានយ៉ាងពីរោះ សម្លេងមានទឹកដមនិងធ្ងន់ ច្រៀងក៏ចូលតួតាមបទចម្រៀងទទួលបានការកោតសរសើរពេញចិត្តនិងណែនាំពីគណៈកម្មការ ព្រមទាំងទទួលបាន “យេស” ដល់ទៅ៤ ពីគណៈកម្មការបន្តក្នុងការប្រកួត។ សូមទស្សនាវីដេអូនៅខាងក្រោម៖