ឈានមកដល់សប្តាហ៍ទី២ នៃវគ្គ Judge Audition របស់កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ស្ថានភាពហាក់កាន់តែតានតឹងឡើងមួយកម្រិតទៀត ជាពិសេសចំពោះបេក្ខជន បេក្ខនារីហាក់តែខិតខំប្រឹងប្រែងបង្កើនស្មារតី និងបញ្ចេញសមត្ថភាពដើម្បីយកឈ្នះចិត្តគណកម្មការទាំងបួនរូបនោះគឺ ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ,​ ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។

បេក្ខជនមួយរូបមានអាយុ២៥ឆ្នាំ មកពីខេត្តបាត់ដំបង សព្វថ្ងៃមានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេសបានធ្វើឲ្យទស្សនិកជន និងគណកម្មការទាំងបួនភ្ញាក់ផ្អើលជាខ្លាំងដោយលោកមានសមត្ថភាពពិសេសអាចច្រៀងដល់ទៅ៦ភាសា។ ក្រៅពីចេះច្រៀងច្រើនភាសាហើយ លោកគ្រូ ស៊ាត ចាន់រ៉ុង ម្នាក់នេះក៏អាចបកស្រាយចម្រៀងបានយ៉ាងពីរោះផងដែរ។ ការបញ្ចេញសមត្ថភាពក្នុងសប្តាហ៍នេះលោកបានលើកយកបទ “ប្រពន្ធរត់ចោល” ដែលជាសំនៀងដើមរបស់លោក ជុំ លីណូ មកបកស្រាយដោយក្នុងនោះក៏មានការប្រើប្រាស់ភាសាបែបរដឺនផងដែរ។ មិនថាបទចម្រៀងមួយបទនេះលំបាកប៉ុណ្ណានោះទេគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នេះនៅតែអាចឆក់យកដួងចិត្តមិត្តអ្នកស្តាប់ ព្រមទាំងគណកម្មការរហូតបាន យេស​ ដល់ទៅបួន។ តោះទស្សនាការសម្តែងសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖