ការប្រកួតប្រដាល់លំដាប់ពីភពលោករវាងខ្លាកំណាចហ្វីលីពីន Manny Pacquiao ដែលនិងត្រូវមក ដណ្តើមខ្មែរក្រវ៉ាត់ WBA World Welterweight Champion ពីឥន្រ្ទីសអាមេរិក Keith Thurman ដែលនឹងប្រព្រឹត្តឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក កាន់តែខិតជិតចូលមកដល់ហើយគឺនៅថ្ងៃទី21 ខែកក្កដា ឆ្នាំ2019 ដ៏ខ្លីខាងមុខនេះ។

រង់ចាំទស្សនាថាតើខ្លាកំណាចហ្វីលីពីនវ័យ 40ឆ្នាំ នឹងអាចខាំលេបត្របាក់ឥន្រ្ទីសអាមេរិកវ័យ 30ឆ្នាំ បានដែរឬទេ? សម្រាប់មហាព្រឹត្តិការណ៍ដ៏កក្រើក នេះទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2019 ចាប់ពីម៉ោង 8ព្រឹក តទៅ ដែលបានចូលរួមឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និង ក្បឿង ជីបម៉ុង៕