ត្រៀមសាច់ដុំភ្នែក! ស្អែកនេះម៉ោង 8ព្រឹក កុំខកខានទស្សនាការប្រកួតប្រដាល់ លំដាប់ពិភពលោករវាង Manny Pacquiao និង Keith Thurman
PR July 20, 2019 SAM

កំពូលកីឡាករ Manny Pacquiao កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំរបស់គាត់ សម្រាប់ការប្រកួតប្រដាល់ WBA ជាមួយ Keith “One Time” Thurman នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ2019 នេះនៅឯ MGM Grand Garden ក្នុងទីក្រុង Las Vegas រដ្ឋ Nevada ។ Pacquiao ជាកីឡាករដែលទទួលបានជ័យជម្នះជាលើកទី 62 ក្នុងអាជីពរបស់គាត់នោះ នឹងត្រូវចូល ទៅក្នុងសង្វៀនជាអ្នកប្រយុទ្ធវ័យ 40 ឆ្នាំ ជាមួយនឹងការត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីការឈ្នះពាន រង្វាន់មួយក្នុងចំណោមជើងឯកកំពូលនៃកីឡាប្រដាល់នៅព្រឹកស្អែកនេះ។

តើការរំពឹងឈ្នះរៀងខ្លួនរវាងខ្លាកំណាចហ្វីលីពីននិងឥន្រ្ទីសអាមេរិកក្នុងការប្រកួតដ៏ក្តៅគគុគនេះមួយណានឹងទទួលបានជ័យជំនះ? កុំខនខានមហាព្រឹត្តិការណ៍ដ៏កក្រើកនេះដែលទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅ កម្ពុជាដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2019 ចាប់ពីម៉ោង 8ព្រឹក តទៅ ដែលបានចូលរួមឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និង ក្បឿង ជីបម៉ុង៕