បេក្ខជជាច្រើននាក់មកហើយដែលបានបញ្ចេញសមត្ថភាពក្នុងកម្មវិធីប្រលងចម្រៀង X Factor Cambodia ក្នុងវគ្គ Judge Audition ដោយមានបេក្ខជនមួយចំនួនក៏ទទួលបានជោគជ័យ អ្នកខ្លះទៀតក៏ទទួលបរាជ័យ។ បេក្ខជនមួយរូបទៀតហើយដែលបានចូលខ្លួនមកបញ្ចេញសមត្ថភាពមានឈ្មោះថា ពេជ្រ ជេត្រា ដែលប្រិយមិត្តមួយចំនួនមុខជាបានស្គាល់គាត់ច្បាស់ជាក់ជាមិនខាន។

បេក្ខជន ពេជ្រ ជេត្រា ជាអតីតបេក្ខភាពមួយរូបក្នុងកម្មវិធី Cambodia Idol រដូវកាលទី៣ ដែលលោកត្រូវបានជម្រុះក្នុងវគ្គ Theater Round ជុំទី២។ បើទោះបីជាទទួលបរាជ័យក្នុងការប្រលងលើកមុនក្តី តែបេក្ខជនរូបនេះហាក់មិនបោះបង់ចោលក្តីសង្ឃឹមនោះឡើយ ដោយលោកបានត្រលប់តាមចាប់ក្តីស្រម៉ៃជាថ្មី ក្នុងកម្មវិធី X Factor Cambodia បកស្រាយបទ “ធុញបងមែនទេ” ដែលជាសំនៀងដើមរបស់លោក ខេមរៈ សិរីមន្ត។ យុវជនរូបនេះធ្វើបានល្អខ្លាំងមែនទែន រហូតទទួលបាន យេស ដល់ទៅបួន ជាពិសេសគឺគាត់ទទួលបានការស្រលាញ់ និងពេញចិត្តជាខ្លាំងពីគណកម្មការស្រីរូបស្រស់ សុខ សីឡាលីន។ តោះទស្សនាទាំងអស់គ្នា៖