បញ្ហា​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ ក៏ដូចជាតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ជាបញ្ហាធំមួយដែលកើតឡើងជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលា ធ្វើឲ្យអ្នកធ្វើដំណើរទាំងរថយន្ត ទោចក្រយាន្តយន្ត ត្រូវការភាពមានម្ចាស់ការលើការបើកបរ គោរពច្បាប់ មានទំនួលខុសត្រូវ និងចេះអធ្យាស្រ័យយោគយល់ដល់គ្នាទៅវិញទៅមក។

ជាក់ស្តែងណាស់ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវវីដេអូមួយ ដែលបង្ហាញនូវសកម្មភាពបុរសម្នាក់បានជិះម៉ូតូដោយគ្មានការខ្លាចញញើត បានវ៉ាជែងវិះនឹងប៉ះជាមួយនឹងរថយន្តធុនធំដែលជិះបញ្ជ្រាស់ទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច ដោយប្រភពវីដេអូautocheck car’s center បានសរសេររៀបរាប់ថា៖ “មិនប្រាកដថា ឡានធំខុសរហូតនោះទេ សំខាន់អ្នកជិះម៉ូតូភ្លើៗ រកសេចក្តីស្លាប់ខ្លួនឯងតើ លើកនេះសំណាង ប៉ុន្តែលើកក្រោយមិនប្រាកដទេអាវ៉ា។ សូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ទោះបីជារថយន្តធន់តូច/ធំ ឬ ទោចក្រយានយន្តថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៌ខ្ញុំជឿថា ខ្មែរអាចធ្វើបាន”៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ autocheck car’s center