ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញនូវសកម្មភាពដែលមិនគួរឲ្យកើតមាន ដោយមានបុរសម្នាក់ជាឪពុកបានយកកូនស្រីមកដាក់លើចង្កូតរថយន្តខណៈដែលកំពុងបើកបរ ថែមទាំងបុរសជាតៃកុងមិនបានពាក់ខ្សែក្រវ៉ាត់។ អ្វីដែលរឹតគួរឲ្យហួសចិត្តមិនមានមនុស្សក្នុងរថយន្តធ្វើការហាមឃាត់ខ្លាចក្រែងបង្កជាគ្រោះថ្នាក់ តែបែរជាថតវីដេអូសើចសប្បាយទៅវិញ​។ យ៉ាងណាមិញយោងតាមវីដេអូបង្ហាញថារថយន្តដែលកំពុងបើកបរនេះជាចង្កូតស្តាំ អាចជាការបើកបររបស់បងប្អូនខ្មែរនៅក្នុងប្រទេសថៃ។

ក្រោយពីវីដេអូនេះបានបែកធ្លាយនៅលើបណ្តាញសង្គមដោយមានការយកទៅបង្ហោះចែកចាយ មហាជនជាច្រើនបានសម្តែងការខឹងសម្បារយ៉ាងដោយមានអ្នកលើកឡើងថា៖ “សមត្ថកិច្ចគួរតែស្រាវជ្រាវ ហៅបុរសនិងក្រុមគ្រួសារសើចសប្បាយនូវទង្វើមិនគប្បីនេះទៅអប់រំផង អ្នកមានជាន់ថ្មីធ្វើអ្វីតែងមិនពីផលប៉ះពាល់ដល់អ្នកដទៃឡើយយល់តែពីខ្លួនឯង”។ ក្នុងនោះក៏មានការបញ្ចេញមតិទៀតថា៖ “នេះជាការធ្វេសប្រហែសខ្លាំងណាស់ យកជីវិតកូនព្រមទាំងក្រុមគ្រួសារមកលេងសេីច។ សូមលោកប្រុសគិតឡេីងវិញ”៕ តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?

វីដេអូពី៖ San Prum