Saint Suppapong តួអង្គប្រុសក្នុងរឿង Love By Chance បន្ថែមអាជីព ធ្វើជាតារាចម្រៀងទោលជាមួយបទ “I Crush On You”
សិល្បៈ July 16, 2019 SAM

ជឿជាក់ថាបងប្អូនដែលនិយមតាមដានទស្សនារឿងភាគថៃមុខជាស្គាល់តារាប្រុសម្នាក់នេះច្បាស់ជាក់ជាមិនខាន! Saint Suppapong តារាប្រុសវ័យក្មេងដែលមានអាយុ២១ឆ្នាំ លេចមុខសម្តែងជាលើកដំបូងតាមរយៈរឿងភាគ “ស្នេហ៍ចៃដន្យ (Love By Chance)” របស់ស្ថានីយទូរទស្សន៍ GMM25 ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តជាច្រើននាក់។

ក្រោយពីទទួលបានជោគជ័យយ៉ាងខ្លាំងតាមរយៈរឿង “ស្នេហ៍ចៃដន្យ (Love By Chance)” រួចមក តារាប្រុសរូបនេះក៏បានចេញសម្តែងរឿងជាច្រើន ថែមទាំងក្លាយជាតារាបង្ហាញម៉ូដ និងថតឃោសនាផលិតផលផងដែរ។ លើសពីនេះទៅទៀត Saint បានប្រែក្លាយខ្លួនជាតារាចម្រៀងមួយរូបថែមទៀតផងដែរ ដោយការពីល្ងាចថ្ងៃទី១៥ ខែកក្កដា ម្សិលមិញនេះ Saint បានធ្វើ Mini Concert បើកបង្ហាញខ្លួនជាអ្នកចម្រៀងទោលលើកដំបូងដោយដាក់ឈ្មោះកម្មវិធីនោះថា “SOLO SAINT DEBUT STAGE” ដោយមានការចូលរួមពីអ្នកគាំទ្រជាច្រើននាក់។ Saint រំពឹងយ៉ាងខ្លាំងថាចម្រៀងដំបូងរបស់លោក “ถูกใจคนนี้ (I crush on you)” របស់លោកនឹងទទួលបានការគាំទ្រ។ តោះមកទស្សនាចម្រៀងខាងក្រោមនេះ៖