ជាច្រើនលើកច្រើនសារយើងតែងឃើញមានករណីចោរលួចគាស់កញ្ចក់រថយន្ត តែលើកនេះពុំមែនលួចកញ្ចក់នោះទេគឺលួចដោះពិលកាងឡានយកតែម្តង។ ករណីចោរលួចពិលកាងឡាននេះគឺស្ថិតនៅឯប្រទេសថៃ ដោយជនខិលខូចធ្វើសកម្មភាពនៅពេលម្ចាស់ភ្លេចខ្លួន ឬចតរថយន្តទុកចោល។ ក្រៅពីពិលកាងឡានខាងមុខ គេក៏ប្រទះឃើញមានឡានខ្លះត្រូវក្រុមចោរលួចគាស់ស្តុបខាងក្រោយផងដែរ។

ហេតុដូចនេះហើយសូមម្ចាស់ឡានទាំងអស់ប្រុងប្រយ័ត្ន ដោយរថយន្តដែលត្រូវបានចោរគាស់ពិលកាងឡាននេះគឺមានយ៉ាងតិច៣ករណីមកហើយ ភាគច្រើនគឺសុទ្ធសឹងតែជារថយន្តម៉ាក Mitsubishi។ មហាជនថៃបានសម្តែងក្តីខឹងសម្បារ និងព្រួយបារម្ភជាខ្លាំងពេញបណ្តាញសង្គម ដោយសង្ឃឹមថាប៉ូលីសនឹងចាត់វិធានការណ៍ឆាប់រហ័សចំពោះបញ្ហានេះ៕