កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីរថយន្តទេសចរមួយគ្រឿងដឹកអ្នកដំណើរចំនួន២៨នាក់ បានក្រឡាប់ខណៈចុះមកពីលេីភ្នំគូលែនខេត្តសៀមរាប​ ហេតុការណ៍នេះបានកើតឡើងនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បណ្តាលឲ្យមានរបួសធ្ងន់និងស្រាល១០នាក់។

យ៉ាងណាមិញក៏មានគណនីហ្វេសប៊ុករបស់ព្រះតេជគុណ បុត្រា កំសត់ បានបង្ហោះវីដេអូបង្ហាញសកម្មភាព រថយន្តម៉ាក HYUNDAI COUNTY ពាក់ស្លាកលេខ ភ្នំពេញ 3E-6998 ធ្វើដំណើរចុះមកពីលើភ្នំគូលែនបានបង្កឲ្យមានការក្រឡាប់ធ្លាក់ចំរាក់ភ្នំ។ ដោយព្រះតេជគុណបានសរសេរយ៉ាងដូច្នេះថា​៖ “សូមជួយ​ share​ ម្នាក់មួយ​ គ្រោះថ្នាក់ក្រឡប់ឡានពីម្សិលមិញ​ នៅផ្លូវថ្មីចុះពីលេីភ្នំគូលែនខេត្តសៀមរាប​ ។ ទាំងអង្គខ្ញុំព្រះកុរណាអាត្មាភាពនិងញាតិញោមមានបួសធ្ងន់ស្រាល”៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

វីដេអូដែលថតបាន៖