ក្រោយពីការស្វែងរកអស់រយៈពេលជាយូរ នៅទីបំផុតផលិតកម្ម Star Cinema ក៏បានរកឃើញនូវតារាសម្តែងស្រីដែលនឹងត្រូវដើរតួជាវីរៈនារី ដាណា ដែលជាវីរៈនារីហ្វីលីពីន ត្រូវបានបង្កើតចេញពីសៀវភៅ comic ដោយលោក Mars Ravelo។ យោងតាមសម្តីរបស់នាយកគ្រប់គ្រង ABS-CBN Films លោក Olivia Lamasan បានប្រាប់សារព័ត៌មាន ABS-CBN News នៅថ្ងៃពុធនេះថា តារាសម្ដែងវ័យ២០នាំ ឈ្មោះ Jane de Leon ត្រូវបានជ្រើសរើសឱ្យលេងជាតួអង្គ ដាណា ដែលមានតារាល្បីៗចំនួន៣០០ នាក់ជុំវិញហ្វីលីពីនមកដាក់ពាក្យព្រោះតែចង់សម្តែងជាតួអង្គវីរៈនារីមួយនេះ។

តារាសម្តែង Jane គឺមានតារាស្រីមានទេពកោសល្យ ប៉ុន្តែដំបូងឡើងតួអង្គវីរៈនារី ដាណា នេះគឺត្រូវបានឲ្យ Liza Soberano សម្តែង ប៉ុន្តែនាងត្រូវបោះបង់ចោលគម្រោងនេះនៅក្នុងខែមេសា ដោយសារតែរបួសនៅលើម្រាមដៃដែលតម្រូវឱ្យនាងធ្វើការវះកាត់។ ក្នុងនោះក៏មានការលើកយកឈ្មោះតារាស្រីឯទៀតដែលមានរូបសម្រស់និងសមត្ថភាពឲ្យដើរតួជា វីរៈនារី ដាណា មានដូចជា កញ្ញា Nadine Lustre និងអតីតបវកញ្ញាចក្រវាល២០១៥ Pia Wurtzbach។ គួររំលឹកផងដែលថារឿង “វីរៈនារីដាណា” ត្រូវបានផលិតជាច្រើនលើកមកហើយដោយមានតារាស្រីហ្វីលីពីនល្បីសម្តែងដូចជា Vilma Santos, Lorna Tolentino, Angel Locsin និង Marian Rivera។ យ៉ាងណាមិញរឿង “វីរៈនារីដាណា” ជំនាន់ថ្មី ជាការដឹកនាំសម្តែងដោយលោក Jerrold Tarog នឹងត្រូវរំពឹងទុកថាអាចនឹងចាក់បញ្ជាំងនៅចុងឆ្នាំ២០២០៕

Marian Rivera ជា Darna ២០០៩

angel locsin ជា darna 2005