នរណាខ្លះជាប្រិយមិត្តគាំទ្របទ “បងប្រែ” របស់ក្រុម Dark Stormz Band ដែលជាបទចំរៀងដ៏ល្បីល្បាញពេញបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយយូធូប? ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្របទចំរៀងមួយបទនេះ មុខជាអន្ទះអន្ទែងចង់ទស្សនា MV បទនេះជាក់ជាមិនខាន។ ក្រោយរង់ចាំអស់រយៈជាយូររួចមក ពេលនេះ MV ផ្លូវការបទ “បងប្រែ” របស់ក្រុម Dark Stormz Band បានចេញជាផ្លូវការហើយ។

ជាមួយសាច់រឿង និងការសម្តែងរបស់តួអង្គប្រុសស្រីជំនាន់ថ្មី បានធ្វើឲ្យ MV ចំរៀងមួយបទនេះមើលទៅគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញចិត្តជាខ្លាំង។ ចំណាយពេលរង់ចាំយូរគឺពិតជាមិនខកចិត្តនោះឡើយ ព្រោះគុណភាពនៃសាច់រឿងក្នុង MV មួយបទនេះពិតជាមិនធម្មតានោះទេ។ តោះទស្សនា និងស្តាប់ទាំងអស់គ្នា៖